ការបន្ដុះបង្គាប់ធនធានមនុស្សខ្មែរ ប្រៀបដូចជាការមើលងាយជាតិ

FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កូនខ្មែរ ដែលទទួលបានការអប់រំក្នុងប្រទេស ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស គឺបានចូលបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន រួមទាំងអង្គការជាតិ-អន្តរជាតិនានាផងដែរ។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាព នៃវិស័យអប់រំរបស់យើង និងជាមោទនភាពរបស់ធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ។ បើតាម លោក ហ៊ុន ម៉ាណែត, ការកសាង និងអភិវឌ្ឍប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបាន របស់តួអង្គលោកគ្រូ អ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឲ្យសិស្សម្នាក់ៗ នូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។ ជាក់ស្តែងសព្វថ្ងៃ ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។ លោក … Continue reading ការបន្ដុះបង្គាប់ធនធានមនុស្សខ្មែរ ប្រៀបដូចជាការមើលងាយជាតិ